




ផ្ទះលក់ គ្រឿងបន្លាស់ រថយន្ត នៅខាងត្បូង ផ្សារទួលទំពូង ត្រូវភ្លើងឆេះ
Monday, September 21, 2009, 0:51
Monday, September 21, 2009, 0:51
ផ្ទះលក់គ្រឿងបន្លាស់ រថយន្តធំមួយ ដែលមានយីហោ យឹម សាគុណ (២៧៧) មានទីតាំងស្ថិត នៅតាមបណ្តោយ ផ្លូវលេខ៤៦០ ក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន ត្រូវបានភ្លើងឆេះ នៅវេលាម៉ោង ១ និង ១០ នាទីថ្ងៃត្រង់ ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០០៩ នេះ ។
គេនៅមិនទាន់ដឹងថា អគ្គីភ័យឆាបឆេះ ផ្ទះលក់គ្រឿងបន្លាស់ រថយន្តនេះ ផ្តើមមកពី មូលហេតុអ្វីនោះទេ ហើយក៏គេនៅមិនទាន់ ទទួលសេចក្តីរាយការណ៍ថា គ្រោះអគ្គីភ័យនេះ បណ្តាលឱ្យខូចខាត នូវទ្រព្យសម្បត្តិ អស់ប៉ុន្មាននោះដែរ ។
រហូតមកដល់ម៉ោង ២ៈ៣០នាទីរសៀលនេះ ភ្លើងត្រូវបានក្រុមពន្លត់អគ្គិភ័យបាញ់ ពន្លត់ជាស្ថាពរហើយ បន្ទាប់ពីមានការអន្តរាគមន៍ពីក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រើន គ្រឿងរួចមក ។
យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រៅតែពីផ្ទះលក់គ្រឿងបន្លាស់រថយន្ត នេះ គឺនៅមានផ្ទះជាប់ៗនោះមួយចំនួនទៀតក៏រងនូវការឆាបឆេះខ្លះៗដែរ ។
0 comments:
Post a Comment